ភ្នំពេញ៖ លោក ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបំពេញដំណើរទស្សនកិច្ចផ្លូវការ នៅកម្ពុជា ពីថ្ងៃទី១៩-២០ ខែមករា ឆ្នាំ២០២២។ នៅព្រលប់ថ្ងៃទី២១ ខែមករានេះ ក្រសួងការបរទេសកម្ពុជា បានចេញផ្សាយនូវលទ្ធផលនៃដំណើរទស្សនកិច្ច ២ថ្ងៃ របស់រដ្ឋមន្ត្រីការបរទេសវៀតណាម នៅកម្ពុជា។